ចក្ខុវិស័យៈ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ប្តេជ្ញាបណ្តុះបណ្តាលនិស្សិត ឱ្យមានគុណភាព សមត្ថភាព និងក្រមសីលធម៌ ក្នុងកម្រិតជាតិ និងអន្តរជាតិ
បេសកកម្មៈ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ប្តេជ្ញានឹងអភិវឌ្ឍធនធានមនុស្សឱ្យមានជំនាញ វិជ្ជាជីវៈនិង ការសិក្សាស្រាវជ្រាវ ច្បាស់លាស់ប្រកបដោយគុណភាព នឹងមានសមត្ថភាព គ្រប់គ្រាន់ ដើម្បីចូលរួមលើក កំពស់សេដ្ឋកិច្ចរស់នៅ និងកិត្យានុភាពប្រទេសជាតិ តាមរយៈការអប់រំ និង កិច្ចសហប្រតិបត្តិការលើឆាកជាតិ-អន្តរជាតិផ្អែកលើគោលការណ៍សន្តិភាព អភិបាលកិច្ចល្អនិងអហឹង្សា ធម៌ជាមូលដ្ឋាន ។
គុណតម្លៃៈ គុណភាព ក្លាហាន មោះមុត ក្រមសីលធម៌ និងមនសិការជាតិ
ឆ្នាំ ២០០៦ ដោយមានកំណើននិស្សិតកាន់តែច្រើនឡើង ៗ IME បានប្រែក្លាយទៅជា សាកលវិទ្យាល័យគ្រប់គ្រងនិង សេដ្ឋកិច្ច ឈ្មោះជាអង់គ្លេសហៅថា University of Management and Economics (UME) តាមអនុក្រឹត្យ លេខ ២៥ អនក្រ.បក ចុះ ថ្ងៃទី ០៧ ខែមីនា ២០០៦ ដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ។ UME មានទីតាំងស្ថិតនៅ អាគារលេខ ៧៤ ក្រុមទី ៤ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះ ស្តេច ក្រុងបាតដ់បំង ខេត្តបាត់ដំបង ដែលមាននិស្សិត សរុប ២៥៤៥ នាក់ សាស្ត្រាចារ្យ ៩៨ នាក់ បុគ្គលិក ៥២នាក់ ។ បច្ចុប្បន្ននេះ UME ផ្តល់ជូននូវកម្រិតសិក្សាចាប់ពីថ្នាក់ឆ្នាំ សិក្សាមូលដ្ឋាន បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត លើមហាវិទ្យាល័យទាំង ៥ សំខាន់ៗដូចជា ៖ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្រ្ត និងភាសាបរទេស មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា មហាវិទ្យាល័យនីតិសាស្រ្ត និងសេដ្ឋកិច្ច និង មហាវិទ្យាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទព្រម ទាំងវគ្គសិក្សាជំនាញខ្លីៗ ជាច្រើនទៀត ។
Dr. CHUM Lay Vice-President
In charged of Academics and Research
Mobile Phone: 061 5555 69
Mrs. LENG Chanthy Vice-President
In Charged of International Relation and UME Campus
Mobile Phone: 017 868 386
Mr. TUN Narith Vice-President
In Charged of Foundation Year and Registration
Mobile Phone: 099 344 566
Mr. YOUTH Jeitana Vice-President
In Charged of Administration and Finance
Mobile Phone: 092 201 213